BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home បច្ចេកវិទ្យា

បណ្តឹងផលប្រយោជន៍សាធារណៈរបស់រដ្ឋអាជ្ញាទីក្រុងប៉េកាំងប្រឆាំង នឹងក្រុមហ៊ុន Tencent

ថ្ងៃព្រហស្បតិ៍, 12 ខែសីហា 2021 08:54  ថូ សិរីវឌ្ឍន៍

af192e34-f90c-11eb-aa37-9736ba6f9b4b_image_hires_002133

រដ្ឋអាជ្ញាទីក្រុងប៉េកាំងបានដាក់ចំណាត់ការផ្តួចផ្តើមបណ្តឹងផលប្រយោជន៍សាធារណៈទៅលើក្រុមហ៊ុនTencent ដែលនេះអាចជាប្រភពថ្មីមួយនៃការព្រួយបារម្ភចំពោះ Big Tech របស់ចិន នេះបើយោងតាមអ្នកវិភាគ និងអ្នកជំនាញផ្នែកច្បាប់។

អ្នកត្រួតពិនិត្យតាមតំបន់ក្នុងស្រុក Haidian នៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្របានរកឃើញថា “youth mode” នៅស្ទើរគ្រប់ទីកន្លែងក្នុងទំព័រក្រុមហ៊ុន Tencent (ដែលមានមុខងារច្រើនប្រភេទ) នៅលើកម្មវិធីទំនើប WeChat បានបរាជ័យក្នុងការអនុលោមតាមច្បាប់ការពារអនីតិជន របស់ប្រទេសចិនដែលបានធ្វើបច្ចុប្បន្នភាព ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ។

លោក Michael Norris អ្នកគ្រប់គ្រងការស្រាវជ្រាវនៅទីភ្នាក់ងារប្រឹក្សាប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃបាននិយាយថា “ទោះបីព័ត៌មាននេះ មានលក្ខណៈមិនច្បាស់លាស់ក៏ដោយ តែវាជាសញ្ញាច្បាស់លាស់មួយដល់ក្រុមហ៊ុន Tencent និងក្រុមហ៊ុនអ៊ីនធើណិតដទៃទៀត ត្រូវពង្រឹងការ ការពារអនីតិជនប្រើប្រាស់លើប្រព័ន្ធអនឡាញ ឬក៏ត្រូវបានដាក់ការការពារនៅក្នុងប្រព័ន្ធ “hotspot” ។ “នេះអាចនឹងមានន័យថា វាជាការរឹតបន្តឹងបន្ថែមទៀតចំពោះការប្រើប្រាស់របស់អនីតិជន និងការចូលទៅមាតិកានៅលើប្រព័ន្ធ ផ្សព្វផ្សាយជាច្រើនប្រភេទ រួមមាន ហ្គេម ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវីដេអូខ្លីៗជាដើម” ។

វាត្រូវបានកត់សម្គាល់ជាលើកទីមួយនៅក្នុងប្រទេសចិនដែលការិយាល័យរបស់ព្រះរាជអាជ្ញាក្នុងតំបន់បានកំណត់គោលដៅបណ្តឹងដោយផ្ទាល់ និងជាសាធារណៈចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ អ្នកត្រួតត្រាក៏ដូចជាអាជ្ញាកណ្តាលរបស់ប្រជាជនស្រុក Haidian បានអំពាវនាវឲ្យអង្គភាពដែល ប៉ះពាល់ ប្រមូលនូវបញ្ហានានាកើតឡើងនៅលើកម្មវិធី WeChat ក្នុងរយៈពេល ៣០ ថ្ងៃ ដែលនេះជាការកំណត់ស្របទៅតាមច្បាប់ក្រុមហ៊ុនអាមេរិកសម្រាប់ប្រមូលភស្តុតាងទៅលើ បណ្តឹងប្រឆាំងការរំលោភបំពាននេះ។ 

ក្រុមហ៊ុន Tencent បានឲ្យដឹងថាក្រុមហ៊ុននឹងបង្កើតការត្រួតពិនិត្យ និងដោះស្រាយជាមួយ នឹងបណ្តឹងផលប្រយោជន៍សាធារណៈ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលដំណើរការអាជីវកម្មវីដេអូហ្គេមធំបំផុតរបស់ពិភពលោកបានបដិសេធមិនផ្តល់ ការអត្ថាធិប្បាយបន្ថែមនោះទេ។

កាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ WeChat បាននិយាយថាខ្លួនបានធ្វើរបាយការណ៍ទៅការិយាល័យរដ្ឋអាជ្ញា និងនិយតករដែលពាក់ព័ន្ធ។ WeChat ក៏បានបង្កើតក្រុមការងារធ្វើការត្រួតពិនិត្យ និងការកែសម្រួលក្នុងកម្មវិធីដើម្បីអនុលោមទៅតាម ច្បាប់ដែលពាក់ព័ន្ធ។

WeChat បាននិយាយថា “ក្រោមការបញ្ជារបស់ទីភ្នាក់ងាររដ្ឋាភិបាល” ខ្លួនបានសហការ និងមានកិច្ចប្រឹងប្រែងចូលរួម  ដោយមានការបិទ ការចូលដំណើរការរបស់យុវវ័យ ទៅកាន់ទំព័រផ្សាយផ្ទាល់របស់កម្មវិធី ក៏ដូចជា ហាមឃាត់ការទូទាត់តាមរយៈកាតឥណទាន និង កាតនិមិត្ត QQcoin ផ្ទាល់របស់ក្រុមហ៊ុន Tencent ផងដែរ។

លើសពីនេះទៅទៀតក្រុមហ៊ុន WeChat បាននិយាយថា ខ្លួននឹងបង្កើនការជូនដំណឹងនៅក្នុងមុខងារ វីដេអូខ្លីរបស់កម្មវិធី ពង្រីកខ្លឹមសារវីដេអូសម្រាប់យុវវ័យ និងកំណត់ពេលវេលា ក៏ដូចជា បំរាមមួយចំនួនសម្រាប់អ្នកប្រើប្រាស់ក្នុងសម្រាប់យុវវ័យ។

ច្បាប់ការពារអនីតិជន ដែលបានធ្វើបច្ចុប្បន្នភាព បានបន្ថែមនូវសេចក្តីលំអិតមួយ ការការពារតាមប្រព័ន្ធអនឡាញ ត្រូវបានហាមឃាត់ប្រតិបត្តិករអ៊ីនធើណិតអំពីការផ្សព្វផ្សាយ ឬផ្តល់ជូននូវផលិតផល និងសេវាកម្ម ដែលអាចបង្កឲ្យមានការពង្វក់អារម្មណ៍។

ជាការលើកឧទាហរណ៍មួយ ខណៈពេលដែលប្រទេសចិន គឺជាប្រទេសដែលមានច្បាប់តឹងរ៉ឹងបំផុត ក្នុងវិស័យហ្គេមក៏មិនបានបញ្ឈប់ក្មេងៗពីការបង្កើតគំនិតថ្មីៗក្នុងការលេងហេ្គម ដែលជាចំណួល ចិត្តរបស់ពួកគេ ហើយនេះក៏ជាកត្តាបណ្តាលឲ្យមានការកើនឡើងនូវការចំណាយលុយយ៉ាងច្រើន ក្នុងការលេងហ្គេម។ ទោះបីជាក្រុមហ៊ុន Tencent មិនមែនជាក្រុមហ៊ុនថ្មីចំពោះការប្តឹងផ្តល់ក៏ដោយ ក៏សំណុំរឿងនេះត្រូវបានគេរំពឹងថា នឹងបើករនាំងមុខថ្មីសម្រាប់និយតករចិនក្នុងការបង្ក្រាបលើ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) ។

លោក You Yunting ដៃគូជាន់ខ្ពស់នៅការិយាល័យច្បាប់ DeBund ក្នុងទីក្រុងសៀងហៃ បានមានប្រសាសន៍ថា  “ប្រសិនបើព្រះរាជអាជ្ញាជឿជាក់ថា ការកែតម្រូវរបស់ WeChat មាន ប្រសិទ្ធភាពហើយ ផលប្រយោជន៍សាធារណៈត្រូវបានការពារ ករណីនេះអាចត្រូវបានបញ្ចប់”។ ទោះបីជាយ៉ាងនោះក្តី ប្រសិនបើព្រះរាជអាជ្ញាសម្រចថា WeChat បានបង្កឲ្យមានផលប៉ះពាល់ ខាតបង់ដល់សង្គមនោះ សំណុំរឿងនឹងបន្តហើយចៅក្រមស៊ើបអង្កេតអាចទាមទារសំណងពីក្រុមហ៊ុន Tencent ។

អង្គការដែលចាប់អារម្មណ៍ផ្សេងទៀត ត្រូវបានគេរំពឹងថា មានការតាមដានយ៉ាងដិតដល់ ថាតើបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Tencent នឹងដំណើរការយ៉ាងដូចម្តេច?

នៅខែមិថុនា អង្គការសិទ្ធិកុមារដែលជាអង្គការក្រៅរដ្ឋាភិបាល ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផ្តល់ជំនួយផ្នែកច្បាប់កុមារក្នុងទីក្រុងប៉េកាំង បានដាក់បណ្តឹងផលប្រយោជន៍សាធារណៈ ទៅលើក្រុមហ៊ុន Tencent ដោយចោទប្រកាន់ថា វីដេអូហ្គេមខ្នាតធំរបស់ក្រុមហ៊ុន Honor of Kings បានរំលោភសិទ្ធិរបស់អនីតិជន ដោយជំរុញឲ្យមាននូវទម្លាប់ញៀន និងបានបង្ហាញនូវមាតិកា មិនសមរម្យផងដែរ។

ព្រះរាជអាជ្ញាប្រចាំស្រុក Yunhang នៅខេត្ត Hangzhou ស្ថិតនៅភាគខាងកើតនៃខេត្ត Zhejiang ប្រទេសចិនកាលពីខែធ្នូឆ្នាំមុន បានផ្តួចផ្តើមបណ្តឹងផលប្រយោជន៍សាធារណៈប្រឆាំងនឹងកម្មវិធី វីដេអូខ្លីដែលមិនបញ្ចេញឈ្មោះ ពីបទរំលោភសិទ្ធិកុមារដោយអនុញ្ញាតឲ្យមានការចុះឈ្មោះ និងការប្រមូលទិន្នន័យដោយគ្មានការយល់ព្រមពីអាណាព្យាបាលរបស់ពួកគេ។

សំណុំរឿងក្នុងខេត្ត Hangzhou ត្រូវបានគេដឹងថា បណ្តឹងផលប្រយោជន៍សាធារណៈដំបូងរបស់ចិន ស្តីពីការការពារអនីតិជនត្រូវបានដោះស្រាយកាលពីខែមីនា បន្ទាប់ពីក្រុមហ៊ុនចុងចោទបានកែតម្រូវ ការរំលោភបំពានដែលបានរកឃើញនៅលើកម្មវិធីរបស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន Xinhua។

សារព័ត៌មានហិរញ្ញវត្ថុចិន Caijing ក្រោយមកបានរាយការណ៍ថា វាគឺជាកម្មវិធីចែករំលែកវីដេអូខ្លីមួយ ឈ្មោះ Kuaishou Technology ដែលជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ។ Kuaishou មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

មេធាវីយូនៃក្រុងសៀងហៃបាននិយាយថា “បណ្តឹងផលប្រយោជន៍សាធារណៈជាច្រើនរួមទាំង សំណុំរឿង Kuaishou ត្រូវបានដោះស្រាយបន្ទាប់ពីមានការកែតម្រូវ”។ “បច្ចុប្បន្ននេះសកម្មភាពប្រឆាំងការជឿទុកចិត្តលើក្រុមហ៊ុនអ៊ីនធើណិតបានលេចធ្លោ ដូច្នេះវានៅតែអាចទៅរួចដែលថា ក្រុមហ៊ុន Tencent នឹងត្រូវបញ្ជាឲ្យទូទាត់សំណង”។

យ៉ាងណាក៏ដោយវានៅតែជារឿងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសចិនដោយមានការដាក់ពាក្យបណ្តឹងផលប្រយោជន៍សាធារណៈប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា។ រហូតមកដល់បច្ចុប្បន្នកំណត់ត្រារបស់ ប្រទេសចិនអំពីបណ្តឹងផលប្រយោជន៍សាធារណៈ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧ គឺផ្តោតសំខាន់ទៅលើការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។

លោក Paul Haswell ដៃគូផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្រុមហ៊ុនច្បាប់អន្តរជាតិ Pinsent Mason បាននិយាយថា “វាមានការកើនឡើងនូវការព្រួយបារម្ភ ដោយហេតុថា អ្នកផ្តល់សេវាកម្មព័ត៌មានវិទ្យាមានឥទ្ធិពលខ្លាំងដូច្នេះយើងបានចាត់វិធីសាស្រ្តផ្សេងៗ ដើម្បីគ្រប់គ្រងពួកគេ ប៉ុន្តែវាហាក់បីដូចជាគ្មានដែនកំណត់សោះ”។

អត្ថបទដកស្រង់ពី Iris Deng

បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត


ថ្ងៃព្រហស្បតិ៍, 12 ខែសីហា 2021 08:54  ថូ សិរីវឌ្ឍន៍